Titus 3

1ចូររំឭកពួកគេ​ឲ្យ​ចុះចូល​នឹង​ពួក​អ្នក​ដឹកនាំ​ចុះចូល​នឹង​ពួក​អាជ្ញាធរ​ហើយ​ឲ្យ​ស្ដាប់បង្គាប់​ព្រម​ទាំង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេចសម្រាប់ការល្អគ្រប់​បែប​យ៉ាង 2មិនត្រូវ​និយាយបង្ខូចអ្នកណា​ម្នាក់​ឬ​រក​រឿង​ឈ្លោះប្រកែក​ឡើយ​ត្រូវ​មាន​ចិត្ត​ស្លូតបូត​ទាំង​បង្ហាញចិត្ដសុភាពគ្រប់​បែប​យ៉ាងដល់មនុស្សទាំងអស់ 3ដ្បិតកាល​ពី​ដើមយើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​មិន​ស្ដាប់​បង្គាប់ចាញ់​ការ​បោក​បញ្ឆោត​ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នានិង​សេចក្ដី​ស្រើបស្រាលផ្សេងៗ​ទាំង​រស់នៅក្នុង​សេចក្ដី​អាក្រក់និង​សេចក្ដី​ឈ្នានីស​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម​ព្រមទាំង​ស្អប់គ្នា​ទៅវិញ​ទៅមក​ទៀត​ផង។ 4ប៉ុន្តែនៅពេល​ដែល​សេចក្ដី​សប្បុរស​របស់​ព្រះជាម្ចាស់ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើងនិង​សេចក្ដី​ស្រលាញ់​របស់​ព្រះអង្គ​ចំពោះ​មនុស្សបាន​លេច​មក 5នោះព្រះអង្គ​បាន​សង្គ្រោះយើងមិន​មែន​ដោយ​ព្រោះកិច្ចការដ៏សុចរិតដែលយើងប្រព្រឹត្តទេគឺដោយព្រោះតែសេចក្ដីមេត្តាករុណារបស់ព្រះអង្គ​វិញ​តាមរយៈការ​លាង​សម្អាត​ដែល​ឲ្យ​យើង​កើត​ជា​ថ្មីនិងផ្លាស់​ប្រែ​ជា​ថ្មី​តាមរយៈ​ព្រះ​វិញ្ញាណបរិសុទ្ធ 6ហើយព្រះអង្គ​បាន​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នេះមកលើយើងយ៉ាងបរិបូរតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង 7ដើម្បីនៅ​ពេល​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះ​គុណ​របស់​ព្រះអង្គ​រួច​ហើយ​នោះ​យើង​នឹង​ត្រលប់ជា​អ្នក​ស្នងមរតកស្របតាម​សេចក្ដី​សង្ឃឹម​លើ​ជីវិតអស់កល្បជានិច្ច 8ពាក្យនេះ​គួរ​ឲ្យ​ជឿហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នកបញ្ជាក់​សេចក្ដី​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ឲ្យ​ពួក​អ្នក​ដែលជឿ​លើ​ព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់​ចំពោះ​ការ​ប្រព្រឹត្ដិល្អ។ ​ការ​ទាំងនេះជា​ការ​ប្រសើរនិងមានប្រយោជន៍​ដល់​មនុស្ស 9ចូរចៀសចេញ​ពី​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​និង​ពី​បញ្ជី​វង្ស​ត្រកូល​ការ​ឈ្លោះប្រកែកនិងជម្លោះ​អំពី​គម្ពីរ​វិន័យដ្បិត​ការ​ទាំងនោះ​ជា​ការ​ឥត​ប្រយោជន៍ហើយគ្មាន​បាន​ការ​អ្វី​ទាំង​អស់។ 10ចំពោះមនុស្ស​ដែល​បង្កើត​បក្សពួក​ចូរ​កុំ​ទទួល​ស្គាល់​អ្នក​នោះ​ឲ្យ​សោះក្រោយពី​បាន​ព្រមាន​គេ​ម្ដងពីរដង​ហើយ​នោះ 11ដោយដឹងថា​មនុស្ស​បែបនេះអាក្រក់អស់ហើយ​គេ​ចេះតែ​ធ្វើ​បាប​ព្រមទាំង​ជាអ្នកដាក់ទោស​ខ្លួន​ឯង​ទៀត​ផង។ 12នៅពេលខ្ញុំ​ចាត់​លោក​អើតេម៉ាស​លោក​ទីឃីកុសឲ្យមកអ្នក​ចូរ​ព្យាយាមមកខ្ញុំនៅ​ក្រុង​នីកូប៉ូលដ្បិត​ខ្ញុំ​សម្រេចចិត្ត​ថា​ស្នាក់នៅទីនោះ​ក្នុង​រដូវ​រងា 13ចូរខិតខំ​ជួយ​លោក​សេណាស​ជា​មេធាវីនិង​លោក​អ័ប៉ុឡូស​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត​កុំ​ឲ្យ​ពួកគេខ្វះ​អ្វី​ឡើយ 14ត្រូវឲ្យ​បងប្អូន​យើងខឹតខំធ្វើការល្អផងសម្រាប់​បំពេញ​សេចក្ដី​ត្រូវការចាំបាច់ទាំងឡាយដើម្បីកុំ​ឲ្យ​ត្រលប់ជា​មនុស្ស​មិន​បង្កើត​ផលឡើយ 15បងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។ ​ចូរ​ជម្រាបសួរ​ដល់​ពួក​អ្នករួមជំនឿដែលស្រលាញ់យើង​ផង។ ​សូម​ឲ្យ​អ្នកទាំងអស់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​៕
Copyright information for KhmKCB